khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌ នៅកម្ពុជា ចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ  នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង
     
    ចែករំលែក ៖

    ឯកឧត្តម អ៊ុក គង់ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ (ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តប៉ៃលិន) តំណាងឱ្យឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌ នៅកម្ពុជា (AMH) ចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ  នៅក្នុងវត្តអន្លង់តាអ៊ួរ ស្ថិតក្នុងភូមិអន្លង់តាអ៊ួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង នាព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។
    សូមជម្រាបថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌ នៅកម្ពុជា (AMH) ចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ មានរយៈពេលចំនួនបីថ្ងៃ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២៥។

    ក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ុក គង់ និងថ្នាក់ដឹកនាំស្រុក អាជ្ញាធរ ក្រុមការងារស្រុក បានអញ្ជើញនាំយកបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃដែលគង់ នៅក្នុងវត្តអន្លង់តាអ៊ួរ  ស្ថិតក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail